ខេត្តសៀមរាប
From Wikipedia
Statistics | |
---|---|
ផ្ទៃដី: | 10,299 គម² |
ប្រជាជន: | 696,164 (1998) |
ដង់ស៊ីតេប្រជាជន: | 68.1 inh./km² |
ISO 3166-2: | KH-17 |
Map | |
![]() |
Siem Reap, is a province located in northwestern Cambodia, on the shores of the Tonle Sap lake. The provincial capital is Siem Reap. The name literally means Siamese defeated referring to the victory of the Khmer Empire over the army of the Thai kingdom of Ayutthaya in the 17th Century. Today it is most widely known for being the closest city to the ruins of the temples of Angkor. ខេត្តសៀមរាប ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា
Contents |
[កែប្រែ] ស្ថានភាពទូទៅ
Located in northwest Cambodia, Siem Reap is the major tourist hub in Cambodia, as it is the closest city to the temples of Angkor. The most recognizable of the temples, Angkor Wat, literally Capital Temple, built by King Suryavarman II the early 12th century provides the largest tourist draw. Recently the city has seen a great deal of expansion, hundreds of hotels, restaurants and shops, catering to both international and Cambodian tourists have opened to serve the influx of visitors. Also, King Norodom Sihamoni and the Cambodian royal family maintain a residence in the town. The Angkor temple complex is north of the city.
Other sites of interest near Siem Reap include Angkor Thom built by Jayavarman VII, Banteay Srei, Ta Prohm, as well as hundreds of other temple ruins. Angkor, and the surrounding area that would later become known as Siem Reap, faced repeated invasions from the Thais, and ceased to be the capital after a seven-month siege in 1431. The capital was moved to Phnom Penh in 1432, and then to Lovek and Oudong, before moving back to Phnom Penh in 1866. The temple ruins were visited by Western explorers and missionaries before the 19th century, but Henri Mouhot is generally seen as having "discovered" Angkor Wat in 1860.
While under Siamese control, the province was named Siam Nakhon (Siamese City), and was renamed to Siam Reap (meaning Siam defeated) after Siam had to cede it to French Indochina in 1906.
[កែប្រែ] លក្ខណៈភូមិសាស្ត្រ
ខេត្តសៀមរាប ជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យ នៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានចំងាយប្រវែង ៣១៤ គ.ម ពីទីក្រុងភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ, ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប ។ ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង, ស្រុកសូត្រនិគម, ស្រុកបាគង, ស្រុកសៀមរាប, ស្រុកពួកនិងស្រុកក្រឡាញ់ ។
ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់ និងនិយាមនៃសីតុណ្ហភាព ការហួតហែង សំនើម ភាពរាំងស្ងួត និងជំនន់ យើងអាចបែងចែកតំបន់ទាំងនេះជាបីផ្នែកគឺ ផ្នែកខាងលើមាន ១៣ ឃុំ, ផ្នែកកណ្តាលមាន៦៩ឃុំ និងផ្នែកខាងក្រាមជាប់បឹងទន្លេសាបមាន ១៨ឃុំ។
តំបន់ខាងលើសំបូរទៅដោយព្រៃភ្នំមានសណ្ឋានដូចជាដីទូលឬខ្ពង់រាប ខ្វះខាតទឹកនិងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់ តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយ និងលំនៅដ្ឋានព្រមទាំងប្រាង្គប្រាសាទនានា និងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំ។ ជាតំបន់ជលវេគពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ ពេលណាគ្មានភ្លៀងស្ងួតហួតហែង មានផ្ទៃក្រលាសរុបប្រមាណ ១២.០១៥ គ.ម២ ចែកចេញជា ១២ស្រុក ១០០ឃុំ និង៩០៧ភូមិ ដោយមានប្រជាជនសរុប ៧៣៣.៨៨២ នាក់ ត្រូវជា ៦,០៩% នៃប្រជាជនសរុបទូទាំងប្រទេស។ មុខរបរសំខាន់នៃផ្នែកទាំងបីនេះមានភាពខុសៗគ្នាពោលគឺ៖ ....ក. ខាងលើធ្វើស្រូវចំការ និងរុករកអនុផលព្រៃឈើ ....ខ. កណ្តាលធ្វើស្រែនិងសេវាកម្មផ្សេងៗ ....គ. ខាងក្រោមធ្វើស្រែនិងចំការដំនាំតាមរដូវនិងប្រកបអាជីវកម្មនេសាទ។ ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជននិងក្រុងដែលមានមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។ The province is subdivided into 12 districts.
1701 | Angkor Chum | អង្គរជុំ | |
1702 | Angkor Thom | អង្គរធំ | |
1703 | Banteay Srei | បន្ទាយស្រី | |
1704 | Chi Kraeng | ជីក្រែង | |
1706 | Kralanh | ក្រលាញ់ | |
1707 | Puok | ពួក | |
1709 | Prasat Bakong | ប្រាសាទ បាគង | |
1710 | Siem Reap | សៀមរាប | |
1711 | Sout Nikom | សូត្រនិគម | |
1712 | Srei Snam | ស្រីស្នាម | |
1713 | Svay Leu | ស្វាយលើ | |
1714 | Varin | វារីន |
[កែប្រែ] តំបន់ទេសចរណ៍
តាមប្រវត្តិសាស្រ្ត ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងសតវត្សទី ១២ និង ១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បររនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.ម២។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់ពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុងប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី ១២ និង១៣។ ទោះបីជាបន្សល់ទុកនូវប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នៅថាប្រាកដជាទីក្រុងមួយដែលធំជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរព័រទុយកាល់ត្រូវបានគេជឿថាជាជនបស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្រ្តជនជាតិបារាំងឈ្មោះ ហង់រី ម៉ូហូត (Henri Mauhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃបានប្រគល់ទឹកដីអង្គរមកឱយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងឆ្នាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន អង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរណ៍អាចទស្សនាប្រាសាទល្បីឈ្មោះដូចជាបន្ទាយស្រី ឬបន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។
ដោយសារមូលហេតុដូចខាងលើនេះហើយធ្វើឱយទឹកដីខេត្តសៀមរាបមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយចំនួនដូចជាខាងក្រោម៖
[កែប្រែ] អង្គរវត្ត
នៅលើផែនដីមានកន្លែងមិនច្រើនទេដែលអាចប្រកួតប្រជែងនឹងភាពត្រចះត្រចង់នៃប្រាសាទអង្គរវត្ត។ អង្គរវត្តគឺជាសំនង់ខាងសាសនាធំជាងគេនៅលើពិភពលោក។ ពិតហើយនេះជាអច្ឆរិយវត្ថុមួយនៃពិភពលោក។ ប្រាសាទនេះត្រូវបានគេជឿថាប្រើជាប្រាសាទ និងជាផ្នូរសំរាប់ស្តេចសូរ្យវ្ម័នទី២ នៅចំកណ្តាលចក្រភពខ្មែរនៅពាក់កណ្តាលទីមួយនៃសតវត្សទី១២។ អង្គរវត្តត្រូវបានថែរក្សាល្អបំផុតនៅក្នុងចំនោមប្រាសាទនៅសម័យអង្គរ។ ប្រាសាទផ្សេងៗទៀតនិងទីក្រុងដែលមានកំពែងព័ទ្ធជុំវិញអង្គរធំ មានន័យថាស្ថាបត្យកម្មខ្មែរទាក់ទងនឹងគំនិតនៃប្រាសាទភ្នំ។ ពេលកសាងប្រាសាទអង្គរវត្តនៅដើមសតវត្សទី ១២ រឿងនេះត្រូវបានគេគិតយ៉ាងល្អិតល្អន់ តួប៉មកណ្តាលត្រូវបានហ៊ុំព័ទ្ធដោយកំពូល ៤។ កំពូលកណ្តាលតំនាងឱយភ្នំព្រះសុមេរុក្នុងរឿងទេវកថា ជាភ្នំពិសិទ្ធនៅចំកណ្តាលចក្រវាឡ ដែលជាលំនៅដ្ឋាននៃព្រះនរាយណ៍ (វិស្នុ) ក្នុងសាសនាហិណ្ឌូ។ កំពូលទាំង៥ជានិមិត្តរូបនៃកំពូលទាំង៥របស់ភ្នំសុមេរុ។ វាពិបាកនឹងអធិប្បាយតាមពាក្យសំដីចំពោះភាពសំបើមនៃអង្គរវត្ត ប៉ុន្តែវាអាចពន្យល់ជាផ្នែកដោយការមើលទៅលើទំហំរួម។ ប្រាសាទត្រូវព័ទ្ធដោយទក្សិណទឹក ដែលដូចគ្នាទៅនឹងប៉មនៃទីក្រុងឡុង ដែលបានកសាងឡើងក្នុងពេលប្រហាក់ប្រហែលគ្នា មើលទៅមិនខុសគ្នាច្រើនទេទៅនឹងប្រលាយចំការ។ ទក្សិណទឹកមានទទឹង ១៩០ម និង បង្កើតបានជារាងចតុកោណកែង ១,៥គ.មx១,៣គ.ម។ គិតមើលទៅថាវាពិបាកចំពោះកំលាំងវាយប្រហារផ្សេងៗដែលមានការការពារដ៏មាំមួន។ ប៉ុន្តែទក្សិណគ្រាន់តែជានិមិត្តរូបនៃមហាសមុទ្រព័ទ្ធជុំវិញពិភពលោកនៃប្រាសាទក្នុងសាសនាហិណ្ឌូជាជាងប្រើជាកំពែងការពារ។ របងព័ទ្ធជុំវិញនៅមាត់ទក្សិណខាងក្នុងចតុកោណដែងមានទំហំ១០២៥មx៨០០ម មានក្លោងទ្វារមួយនៅផ្នែកជ្រុងនិមួយៗ។ ប៉ុន្តែវាខុសប្រក្រតីចំពោះឥទ្ធិពលសំខាន់នៃសាសនាហិណ្ឌូនៃប្រាសាទសម័យអង្គរ។ ច្រកចូលសំខាន់បែរមុខទៅទិសខាងលិច។ ក្លោងទ្វារចូលនេះគឺតុបតែងដោយរោងទងគឺទទឹង២៣៥មដែលមានទ្វារ៣។ ទោះបីយ៉ាងណាក៏ដោយ រតនសម្បត្តិដ៏ឆ្នើមបំផុតរបស់ប្រាសាទគឺមានក្បាច់ចំលាក់រាប២គមនៅជុំវិញជញ្ជាំងរោងថែវខាងក្រៅដែលមានចំលាក់ទេវតានិងអប្សរារាប់រយ។ ចំលាក់សាំញ៉ាំនៅតាមរោងថែវប្រាប់នូវរឿងផ្សេងៗដូចជា ព្រះនរាយណ៍ ជ័យជំនះរបស់ព្រះបាទសូរ្យវរ្ម័នទី២នៅលើសមរភូមិ។ បរិវេណគ្របដណ្តប់ដោយផ្ទៃដី៨១ហិចតា។
[កែប្រែ] ប្រាសាទបាយ័ន
ប្រាសាទភ្នំមួយនេះមានទីតាំងនៅកណ្តាលទីក្រុងអង្គរធំហើយត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ដែលសាងសង់ប្រកបទៅដោយក្បាច់រំលេចឡើងជារាងសាជីជ្រុង មានផ្លូវចូលពីខាងកើត និងមានចំនួន៣ជាន់ទៀតផង។ ចេតិយធំដែលស្ថិតនៅចំកណ្តាលនៃតួប្រាសាទទាំងមូលត្រូវបានឡោមព័ទ្ធដោយកំពូលប្រាសាទតូចៗចំនួន ៥៤ប្រាសាទ ដែលមានមុខធំៗតំនាងឱយមុខរបស់ លោកេស្វរៈ តែរូបចំលាក់ទាំងអស់នោះមានលក្ខណៈពិសេសដូចទៅនឹងមុខរបស់ព្រះបាទជ័យវរ្ម័នទី៧ដែរ។ រូបចំលាក់ទាំងអស់បែរមុខទៅគ្រប់ទិសធំៗទាំងបួន ទោះបីជាអ្នកស្ថិតនៅកន្លែងណានៃតួប្រាសាទក៏ដោយ ក៏អ្នកស្ថិតនៅក្រោមក្រសែភ្នែក និងទឹកមុខញញឹមប៉ប្រឹមមិនចេះរីងស្ងួតរបស់អ្នកទាំងនោះដែរ។ ព្រះបាទជ័យវរ្ម័នទី៧គឺផ្ទុយពីបុព្វការីជនរបស់ព្រះអង្គ ដែលគោរពអាទិទេពនៃសាសនាហិណ្ឌូ គឺព្រះសេវៈ និងព្រះវិស្ណុ។ ព្រះអង្គបានជ្រើសយកពុទ្ធសាសនាមហាយានធ្វើជាសាសនារបស់ព្រះនគរ។ ប្រាសាទបាយ័នមានទីតាំងនៅដាច់ចេញពីប្រាសាទនានានៃបរិវេណអង្គរ។
[កែប្រែ] ប្រាសាទតាកែវ
ប្រាសាទនេះគឺជាលទ្ធផលផ្លែផ្កាមួយ ក្រោមការខិតខំប្រឹងប្រែងរបស់ព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងជារាងសាជីដែលមាន៥ដំនាក់និងមានកំពស់២០ម៉ែត្រប៉ុន្តែជាអកុសលប្រាសាទតាកែវមួយនេះមិនបានសាងសង់រួចរាល់ជាស្ថាពរនោះទេ។
[កែប្រែ] ស្រះស្រង់
ស្រះស្រង់គឺជាស្រះមួយដែលសាងសង់សំរាប់ព្រះរាជា និងមានទីតាំងនៅទល់មុខខ្លោងទ្វារខាងកើតនៃប្រាសាទបន្ទាយក្តី។ បើតាមដឹង ស្រះនេះគឺជាកន្លែងសំរាប់ព្រះរាជាស្រង់ទឹក។
[កែប្រែ] ប្រាសាទបាពួន
ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ និងជាស្ថាបត្យកម្មដែលទ្រុឌទ្រោមជាងគេក្នុងចំនោមប្រាសាទនៅបរិវេណអង្គរ។ វាគឺជាប្រាសាទដែលបង្ហាញពីភាពដ៏សម្បើមអស្ចារ្យមួយក្នុងចំនោមប្រាសាទចាស់ៗដែលនៅសេសសល់។ ប្រាសាទភ្នំមួយនេះគឺសាងសង់ឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ តែចំពោះរូបចំលាក់ជាច្រើនត្រូវបានគេមើលឃើញថា បានបង្ហាញពីហេតុការណ៍ចម្បាំងរបស់ព្រះវិស្ណុ។ ហើយប្រាសាទនេះត្រូវបានគេកំពុងស្ថាបនាឱយដូចដើមឡើងវិញផងដែរ។
[កែប្រែ] ប្រាសាទប្រែរូប
ប្រាសាទនេះសាងសង់ឡើងនៅក្នុងសតវត្សទី១០ដោយព្រះបាទរ៉ាចន្រវរ្ម័នទី (????)។ នៅក្នុងការស្ថាបនានេះយើងអាចឃើញបន្ទប់ធំវែងៗ ដែលជាបន្ទប់យ៉ាងសាមញ្ញបំផុតជាមួយនឹងច្រកចូលតូចៗបន្តបន្ទាប់ជាច្រើន។ ប្រែរូបគឺមានន័យថាក្រលាខ្លួនហើយប្រជាជនខ្មែរមានជំនឿថា ប្រាសាទនេះគឺជាបូជនីយដ្ឋានសំរាប់បញ្ចុះសព។
[កែប្រែ] ប្រាសាទមេបុណ្យខាងកើត
បានសាងសង់ឡើងនៅសតវត្សទី១០ផងដែរដោយព្រះបាទរ៉ាជេន្រវរ្ម័នទីពីរ។ ប្រាសាទនេះស្ថិតនៅលើកូនកោះតូចមួយនៅចំកណ្តាលភាគខាងកើតបារាយ។ ហើយមានលក្ខណៈជាប្រាសាទភ្នំ តែយើងអាចទៅកាន់កោះនោះបានតែដោយសារទូកប៉ុណ្ណោះ។ ដោយយោងទៅលើសិលាចារឹកដែលនៅជិតៗនោះ យើងអាចសន្និដ្ឋានបានថាព្រះបាទរ៉ាជេន្រវរ្ម័នសាងសង់ប្រាសាទនេះឡើងដើម្បីឧទ្ទិសដល់ព្រះមាតាបិតារបស់ព្រះអង្គ។
[កែប្រែ] ឯកសារយោង
អត្ថបទនេះគឺជា stub.លោកអ្នកបាន ជួយវីគិផេឌាឲ្យវាគ្រប់នឹងល្អ. Bold text