Web Analytics


https://www.amazon.it/dp/B0CT9YL557

We support WINRAR [What is this] - [Download .exe file(s) for Windows]

CLASSICISTRANIERI HOME PAGE - YOUTUBE CHANNEL
SITEMAP
Audiobooks by Valerio Di Stefano: Single Download - Complete Download [TAR] [WIM] [ZIP] [RAR] - Alphabetical Download  [TAR] [WIM] [ZIP] [RAR] - Download Instructions

Make a donation: IBAN: IT36M0708677020000000008016 - BIC/SWIFT:  ICRAITRRU60 - VALERIO DI STEFANO or
Privacy Policy Cookie Policy Terms and Conditions
ខេត្តសៀមរាប - វិគីភីឌា

ខេត្តសៀមរាប

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា


សៀមរាប
ស្ថិតិ
ផ្ទៃដី: ១០២៩៩ គម
ប្រជាជន: ៦៩៦១៦៤ (១៩៩៨)
ដង់ស៊ីតេ​: ៦៨,១ នាក់/គម
ISO 3166-2: KH-១៧
ផែនទី
Map of Cambodia highlighting ខេត្តសៀមរាប

ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ​នៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្ត​តាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

មាតិកា

[កែប្រែ] ស្ថានភាពទូទៅ

ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះជាទីតាំងនៃ ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញនិង ប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ​ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយ​វិស័យទេសចរណ៍។

អង្គរវត្តមើលពីលើយន្តហោះ
អង្គរវត្តមើលពីលើយន្តហោះ

រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមាន អង្គរធំ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅ​ភ្នំពេញនៅឆ្នាំ ១៤៣២ រួចទៅលង្វែក និង ឧដុង្គ និងត្រលប់ទៅភ្នំពេញវិញនៅឆ្នាំ ១៨៦៦។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយប្រវត្តិវិទូបារាំង លោក ហង់រី មូហូ(Henri Mouhot)នៅឆ្នាំ ១៨៦០។

[កែប្រែ] លក្ខណៈភូមិសាស្ត្រ

ខេត្ត​សៀមរាប​ ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំ​បន់​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ដែល​មាន​ចំងាយ​ប្រវែង​ ៣១៤​ គ.ម ពីទីក្រុងភ្នំពេញ មាន​ពំ្រប្រទល់​ខាង​កើតជាប់​នឹង​ខេត្ត​កំពង់ធំ​ និងខេត្ត​ព្រះវិ​ហារ, ខាង​លិច​ជាប់​នឹង​ខេត្ត​បន្ទាយ​មានជ័យ, ខាង​ជើង​ជាប់​នឹង​ខេត្ត​ឧត្តរមាន​ជ័យ និង​ខេត្តព្រះវិហារ, និង​​ខាងត្បូង​ជាប់​នឹង​ខេត្ត​បាត់​ដំ​បង​ និង​បឹងទន្លេសាប ។ ព្រំប្រទល់​ជាប់​បឹង​ទន្លេសាប​មាន​ប្រវែង​ ៨២ គ.ម ​ដែល​ស្ថិត​នៅ​ជាប់​ស្រុកជីក្រែង, ស្រុកសូត្រនិគម, ស្រុកប្រាសាទបាគង, ស្រុកសៀមរាប, ស្រុកពួក​និង​ស្រុកក្រឡាញ់ ។​

ស្រប​តាម​លក្ខណៈ​ភូមិសាស្ត្រ​នៃតំបន់ ​និង​និយាម​នៃសីតុណ្ហភាព ការ​ហួត​ហែង សំនើម ភាពរាំងស្ងួត និង​ជំនន់ យើង​អាច​បែង​ចែក​តំបន់​ទាំង​​នេះ​ជា​បី​ផ្នែក​គឺ ផ្នែក​ខាង​លើ​មាន​ ១៣​ ឃុំ​, ផ្នែក​កណ្តាល​មាន​៦៩ឃុំ និង​ផ្នែក​ខាង​ក្រាម​ជាប់​បឹងទន្លេសាប​មាន​ ១៨​ឃុំ។

តំបន់​​ខាង​លើ​សំបូរ​ទៅ​ដោយព្រៃភ្នំ​មា​ន​សណ្ឋាន​ដូចជា​ដីទូល​ឬ​ខ្ពង់រាប ខ្វះខាតទឹក​និង​ជួប​ប្រទះគ្រោះរាំង​ស្ងួត​ញឹកញាប់​ តំបន់​កណ្តាល​ជា​វាល​ស្រែល្វឹង​ល្វើយ និង​លំនៅដ្ឋាន​ព្រម​ទាំង​ប្រាង្គ​ប្រាសាទ​នានា និង​តំបន់​ក្រោម​ជា​វាល​ទំនាបរង​ទឹក​ជំនន់​រៀង​រាល់​ឆ្នាំ។ ជាតំបន់​ជលវេគ​ពេល​ណា​មាន​ភ្លៀង​ធ្លាក់​ជន់​លិច​លង់ ពេល​ណា​គ្មាន​ភ្លៀង​ស្ងួតហួតហែង មា​ន​ផ្ទៃ​ក្រលា​សរុប​ប្រមាណ ១២.០១៥ គ.ម២ ចែក​ចេញ​ជា​ ១២​ស្រុក ១០០ឃុំ និង​៩០៧ភូមិ ដោយ​មា​ន​ប្រជាជន​សរុប​ ៧៣៣.៨៨២​ នាក់ ត្រូវជា ៦,០៩% នៃ​ប្រជាជន​សរុប​ទូទាំង​​ប្រទេស។ មុខរបរសំខាន់នៃផ្នែកទាំងបីនេះ​មាន​ភាព​ខុសៗ​គ្នា​ពោល​គឺ៖

. ខាង​លើ​ធ្វើ​ស្រូវ​ចំការ និង​រុក​រក​អនុផល​ព្រៃឈើ
. កណ្តាលធ្វើស្រែ​និង​សេវាកម្ម​ផ្សេងៗ
. ខាង​ក្រោម​ធ្វើ​ស្រែ​និង​ចំការ​ដំនាំ​តាម​រដូវ​និង​ប្រកប​អាជីវកម្មនេសាទ។

ជាទូទៅខេត្តសៀមរាប​មាន​ចរិត​ជា​តំបន់​ជនបទ។ ប្រជា​ជន​ប្រមាណ​ ៧០% រស់​នៅតាម​ទី​ជនបទ​ឆ្ងាយពី​ក្រុង​ដែល​ផ្អែក​លើ​មុខ​របរ​កសិ​កម្ម​ជា​អាជីព។ ប្រជាជន​ប្រមាណ​ ១៨% រស់​នៅ​តាម​តំបន់​ជាប់​​បឹង​ទន្លេសាប​ផ្អែក​លើអាជីវកម្ម​នេសាទ​និង​ធ្វើ​ចំការ​ដំនាំផ្សេងៗ និង​១២%ទៀតរស់​នៅ​តាម​ទី​ប្រជុំជន​និង​ក្រុង​ដែល​មា​ន​មុខ​របរ​ពាណិជ្ជកម្ម ទេសចរណ៍ និង​បុគ្គលិក​រដ្ឋ។ ខេត្តសៀមរាបចែកចេញជា១២ស្រុក[១]

កូដស្រុក ស្រុក ឈ្មោះស្រុកជាអក្សរឡាតាំង
១៧០១ អង្គរជុំ Angkor Chum
១៧០២ អង្គរធំ Angkor Thum
១៧០៣ បន្ទាយស្រី Banteay Srei
១៧០៤ ជីក្រែង Chi Kraeng
១៧០៦ ក្រឡាញ់ Kralanh
១៧០៧ ពួក Puok
១៧០៩ ប្រាសាទបាគង Prasat Bakong
១៧១០ សៀមរាប Siem Reab
១៧១១ សូទ្រនិគម Soutr Nikom
១៧១២ ស្រីស្នំ Srei Snam
១៧១៣ ស្វាយលើ Svay Leu
១៧១៤ វ៉ារិន Varin

[កែប្រែ] តំបន់​ទេសចរណ៍ខេត្តសៀមរាប

តាម​ប្រវត្តិសាស្រ្ត ទឹកដី​ខេត្ត​សៀមរាប​ជា​តំបន់​រាជធានី​របស់​ចក្រភពខ្មែរ​អំឡុង​សតវត្ស​ទី​ ១២ និង​ ១៣។ ដោយសារ​​មូលហេតុ​ខាងលើនេះហើយទើប​រហូត​មក​ទល់​បច្ចុប្បន្ននេះ​គេនៅឃើញ​មាន ​ប្រាសាទយ៉ាង​ច្រើន​ស្អេក​ស្កះ​តំរៀប​គ្នា​នៅ​ក្នុងទឺក​ដី​ដ៏​ប​វរ​នៃ​ខេត្តសៀមរាប។ ប្រាសាទ​ទាំងឡាយ​នៅតំបន់អង្គរ ដែល​មាន​ឈ្មោះល្បី​ទូទាំងពិភពលោក​គឺ ​ស្ថិត​នៅ​ប៉ែកពាយ័ព្យ​នៃ​ ប្រទេស​កម្ពុជា​ក្នុង​ខេត្តសៀមរាប ដែល​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ក្រលា​ ៦០០ គ.ម២។​​ សព្វ​ថ្ងៃ​ប្រាសាទ​ចំនួន​ជាង​១០០​ត្រូវ​បាន​រកឃើញ​។​ ប្រាសាទទាំង​ឡាយ​ ត្រូវ​បាន​កសាង​ឡើង​រវាង​សតវត្ស​ទី​៩​ និង​ទី​១៣។​ កម្ម​វិធី​កសាង​ឥតឈប់ឈរ​ត្រូវ​បាន​ប្រកាន់​ដោយ​ព្រះ​រាជាខ្មែរ​ជា​បន្ត​បន្ទាប់ អាច​ប្រៀបធៀប​បាន​ទៅ​នឹង​សំនង់​ពីរ៉ាមីតដោយ​ព្រះចៅ​​ផារ៉ាអុង​ក្នុង ​ប្រទេស​អេហ្សីប។ ព្រះ​រាជា​ខ្មែរ​បាន​សាង​សង់​ប្រាសាទ​ទាំង​នេះ​ ដោយ​ប្រើ​កំលាំង​ទាសករ​យ៉ាង​ច្រើន តាម​ការ​ប៉ាន់​ស្មាន​ ការ​ធ្វើ​សំនង់​ថ្មី​នីមួយៗ​អាច​ប្រើ​មនុស្ស​​ប្រហែល​ ៧៥០.០០០នាក់ ក្នុងអំឡុង​សតវត្ស​ទី​ ១២ និង​១៣។ ទោះបី​ជា​បន្សល់​ទុក​នូវ​ ប្រាសាទ​ជា​ច្រើន​ក៏ដោយ សព្វថ្ងៃនេះគឺ​មាន​ភស្តុតាង​បន្តិចបន្តួច​ចំពោះ​មនុស្ស​ដែល​រស់​នៅ​ថា​ប្រាកដ​ជា​ទី​ក្រុង​មួយ​ដែល​ធំ​ជាង​គេ​នៅ​លើផែន​ដី​នា​ពេល​នោះ។ អ្នក​ដំនើរ​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ជឿថា​ជា​ជន​បស្ចឹម​ប្រទេស​ដំបូង​គេ​ដែល​បាន​សំលឹង​មិន​ដាក់​ភ្នែក​ទៅ​លើភាព​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរ​ នា​ពេល​ទស្សនា​ក្នុង​អំឡុង​សតវត្ស​ទី​១៦។​ ទោះបីយ៉ាង​ណា​ក៏​ដោយ កិត្តិយស​ធំ​បំផុត​ចំពោះ​ការ​រក​ឃើញ​អង្គរ​បាន​ធ្លាក់ទៅ​អ្នក​ភូមិសាស្រ្ត​ជន​ជាតិ​បារាំង​ឈ្មោះ ហង់រី​ មូហូត (Henri Mouhot) ដែល​បាន​មក​ទស្សនា​អង្គរ​ឆ្នាំ​១៨៦០ ដែល​បាន​តំកល់ទុក​នូវ​ឯកសារ​នា​ទីក្រុង​ប៉ារីស​ក្រាយ​មរណភាព​ក្នុង​ឆ្នាំ១៨៦៨។ ក្នុង​សតវត្ស​ទី ១៩​និង​២០ បេសកកម្ម​របស់​បារាំង​ជា​ច្រើន​បាន​មក​ទស្សនា​ប្រាសាទ​ និង​ ធ្វើ​ការ​កាប់​ឆ្ការ​សំអាត​ព្រៃពី​ប្រាសាទ ហើយ​ដែល​បាន​ប្រមូល​នូវ​ឯកសារ​យ៉ាង​ច្រើន​បំផុត។ ក្នុង​ឆ្នាំ ១៩០៧ ប្រទេស​ថៃ​បាន​ប្រគល់ទឹកដី​អង្គរ​មក​អោយ​ខ្មែរ​គ្រប់​គ្រង​វិញ​ ហើយ​នៅ​ក្នុង​ឆ្នាំនោះហើយដែល​​​ភ្ញៀវទេសចរ​បាន​មក​ទស្សនា​​ជា​លើក​ដំបូង។ ប្រសិន​បើ​ពេល​មា​ន​កំនត់​អ្នកទស្សនា​អាច​ជ្រើសរើស​តាម​វង់​តូច​ដែល​រួម​មា​ន​ទីក្រុង​របស់​ស្តេច គឺ​អង្គរធំ​ដែល​មា​ន​ប្រាសាទ​ជា​ច្រើន អង្គរវត្ត ស្រះស្រង់ និង​រមណីយដ្ឋាន​ជាច្រើន​ទៀត។ ការបន្តដំនើរទស្សនា​ទៅវង់ធំ​គេ​នឹង​បាន​ឃើញប្រាសាទមួយ​ចំនួន​ផ្សេង​ទៀត​និង​បារាយនៅ​សម័យ​អង្គរ។ ប្រសិន​បើ​ពេល​វេលា​អនុញ្ញាតិ ភ្ញៀវទេសចរ​អាច​ទស្សនា​ប្រាសាទ​ល្បីឈ្មោះ​ដូចជា​បន្ទាយស្រី ឬ​​បន្ទាយសំរ៉ែ ដែល​ស្ថិត​នៅឆ្ងាយ​ពីប្រាសាទ​នៅ​តំបន់អង្គរ​បន្តិច។
ដោយ​សារ​មូល​ហេតុ​ដូច​ខាង​លើ​នេះហើយ​ធ្វើអោយ​ទឹក​ដី​ខេត្ត​សៀម​រាប​មាន​រមណីយដ្ឋាន​វប្បធម៌ និង​​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា​ខាង​ក្រោម៖

[កែប្រែ] ប្រាសាទអង្គរវត្ត

នៅលើផែនដី​មាន​​កន្លែង​មិន​ច្រើន​ទេ​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ភាព​ត្រចះ​ត្រចង់​នៃ​ប្រាសាទ​អង្គរវត្ត។ អង្គរវត្ត​គឺ​ជា​សំនង់​ខាង​សាសនា​ធំជាង​គេ​នៅលើពិភពលោក។​ ពិត​ហើយ​នេះ​ជា​អច្ឆរិយវត្ថុ​មួយ​នៃ​ ពិភពលោក។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿថា​ប្រើ​ជា​ប្រាសាទ និង​ជា​ផ្នូរសំរាប់​ព្រះបាទសូរ្យវរ្ម័នទី២ នៅ​ចំ​កណ្តាលចក្រភព​ខ្មែរ​នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​១២។ អង្គរវត្ត​ត្រូវបាន​ថែ​រក្សា​ល្អ​បំផុត​នៅក្នុង​ចំនោម​​ប្រាសាទ​នៅ​សម័យអង្គរ។ ប្រាសាទ​ផ្សេងៗ​ទៀត​និង​ទីក្រុង​ដែល​មាន​កំពែង​ព័ទ្ធ​ជុំវិញ​អង្គរធំ មាន​ន័យ​ថា​ស្ថាបត្យកម្ម​ខ្មែរ​ទាក់ទង​នឹង​គំនិត​នៃ​ប្រាសាទ​ភ្នំ។ ពេល​កសាង​ប្រាសាទ​អង្គរវត្ត​នៅ​ដើម​សតវត្ស​ទី​ ១២​ រឿងនេះ​ត្រូវ​បាន​គេគិត​យ៉ាង​ល្អិត​ល្អន់ តួ​ប៉ម​កណ្តាល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កំពូល​ ៤។ កំពូល​កណ្តាល​តំនាង​អោយ​ភ្នំ​ព្រះ​សុមេរុ​ក្នុង​រឿង​ទេវកថា ជា​ភ្នំ​ពិសិទ្ធ​នៅ​ចំ​កណ្តាល​ចក្រវាឡ ដែល​ជា​លំនៅដ្ឋាន​នៃ​ព្រះ​នរាយណ៍ (វិស្ណុ) ក្នុង​សាសនា​ហិណ្ឌូ។ កំពូល​ទាំង​៥​ជា​​និមិត្តរូប​នៃ​​កំពូល​ទាំង​៥​របស់​ភ្នំ​សុមេរុ។ វា​ពិបាក​នឹង​អធិប្បាយតាម​ពាក្យ​សំដី​ចំពោះ​ភាព​សំបើម​នៃ​អង្គរវត្ត ប៉ុន្តែ​វាអាច​ពន្យល់​ជា​ផ្នែក​ដោយ​​​ការ​មើល​ទៅ​លើ​ទំហំ​រួម។ ប្រាសាទ​ត្រូវ​ព័ទ្ធ​ដោយ​​ទក្សិណទឹក ដែល​ដូច​គ្នា​ទៅ​នឹង​ប៉ម​នៃ​ទីក្រុង​ឡុង ដែល​បាន​​កសាង​ឡើង​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ មើល​ទៅ​មិន​ខុស​គ្នា​ច្រើន​ទេ​ទៅ​នឹង​ប្រលាយ​ចំការ។​ ទក្សិណ​ទឹក​មាន​ទទឹង ១៩០ម និង បង្កើត​បាន​ជា​រាង​ចតុកោណ​កែង ១,៥គ.មx១,៣គ.ម។ គិត​មើលទៅថា​​វា​ពិបាក​ចំពោះ​កំលាំង​វាយ​​ប្រហារផ្សេងៗ​ដែល​មាន​ការ​ការពារ​ដ៏​មាំ​មួន។ ប៉ុន្តែ​ទក្សិណ​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​មហា​សមុទ្រ​ព័ទ្ធ​ជុំវិញ​ពិភពលោក​នៃ​ប្រាសាទ​ក្នុង​សាសនា​ហិណ្ឌូ​ជា​ជាង​ប្រើ​ជា​កំពែង​ការ​ពារ។​ របង​ព័ទ្ធ​ជុំវិញ​នៅ​មាត់​ទក្សិណ​ខាង​ក្នុង​​ចតុកោណ​ដែង​មាន​ទំហំ​១០២៥មx៨០០ម មាន​ក្លោង​ទ្វារ​មួយ​នៅ​ផ្នែក​ជ្រុង​និមួយៗ។​ ប៉ុន្តែ​វា​​ខុស​ប្រក្រតី​​ចំពោះ​ឥទ្ធិពល​សំខាន់​នៃ​សាសនា​ហិណ្ឌូ​នៃ​ប្រាសាទ​សម័យ​អង្គរ។​ ច្រក​ចូល​សំខាន់​បែរ​មុខ​ទៅ​ទិស​ខាង​លិច។ ក្លោង​ទ្វារ​ចូល​នេះ​គឺ​តុប​តែង​ដោយ​រោង​ទងគឺ​ទទឹ​ង​២៣៥ម​ដែល​មាន​ទ្វារ​៣។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ រតនសម្បត្តិ​ដ៏​ឆ្នើម​បំផុត​របស់​ប្រាសាទ​គឺ​មាន​ក្បាច់​ចំលាក់​រាប​២គម​នៅជុំវិញ​ជញ្ជាំង​រោង​ថែវ​ខាង​ក្រៅ​ដែល​មាន​ចំលាក់​ទេវតា​និង​អប្សរា​រាប់​រយ។​ ចំលាក់​សាំញ៉ាំ​នៅ​តាម​រោង​ថែវ​ប្រាប់​នូវ​រឿង​ផ្សេងៗ​ដូចជា​ ព្រះ​នរាយណ៍ ជ័យជំនះ​របស់​ព្រះបាទសូរ្យវរ្ម័នទី២នៅ​លើ​សមរភូមិ។​ បរិវេណ​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ដី​៨១​ហិចតា។

[កែប្រែ] ប្រាសាទបាយ័ន

ប្រាសាទ​ភ្នំ​មួយ​នេះ​មាន​ទី​តាំង​នៅ​កណ្តាល​ទីក្រុង​អង្គរធំ​ ហើយ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ ព្រះបាទជ័យវរ្ម័នទី៧​ដែល​សាង​សង់​ប្រកប​ទៅ​ដោយ​ក្បាច់​រំលេច​ឡើង​ជា​រាង​សាជី​ជ្រុង​​ មាន​ផ្លូវ​ចូល​ពី​ខាង​កើត​ និង​មា​ន​ចំនួន៣ជាន់​ទៀត​ផង។​ ចេតិយ​ធំ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តួ​ប្រាសាទ​ទាំង​មូល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កំពូល​ប្រាសាទ​តូចៗ​ចំនួន​ ៥៤​ប្រាសាទ​ ដែល​មាន​មុខ​ធំៗ​តំនាងអោយ​មុខ​របស់​ លោកេស្វរៈ តែ​រូប​ចំលាក់​ទាំង​អស់​នោះ​មាន​លក្ខណៈ​ពិសេស​ដូច​ទៅ​នឹង​មុខ​របស់​ព្រះបាទជ័យវរ្ម័នទី៧ ដែរ។ រូប​ចំលាក់​ទាំង​អស់​បែរ​មុខ​ទៅ​គ្រប់​ទិស​ធំៗ​ទាំង​បួ​ន ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​កន្លែង​ណា​នៃ​តួ​ប្រាសាទ​ក៏​ដោយ​ ក៏​អ្នក​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​ និង​ទឹក​មុខ​ញញឹម​ប៉ប្រឹម​មិន​ចេះ​រីង​ស្ងួត​របស់​អ្នក​ទាំង​នោះ​ដែរ។ ព្រះបាទជ័យវរ្ម័នទី៧​គឺ​ផ្ទុយ​ពី​បុព្វការី​ជន​របស់​ព្រះ​អង្គ​ ដែល​គោរព​អាទិទេព​នៃ​សាសនា​ហិណ្ឌូ គឺ​ព្រះ​សេវៈ និង​ព្រះ​វិស្ណុ។​ ព្រះ​អង្គ​បាន​ជ្រើស​យក​ពុទ្ធ​សាសនា​មហាយាន​ធ្វើ​ជា​សាសនា​របស់​ព្រះ​នគរ។ ប្រាសាទបាយ័ន​មាន​ទីតាំង​នៅ​ដាច់​ចេញ​ពី​ប្រាសាទ​នានា​​នៃ​បរិវេណ​អង្គរ។

[កែប្រែ] ប្រាសាទតាកែវ

ប្រាសាទ​នេះ​គឺ​ជា​លទ្ធផល​ផ្លែ​ផ្កា​មួយ​ ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ នា​សតវត្ស​ទី​១០​ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ។​ ប្រាសាទ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​រាង​សាជី​ដែល​មា​ន​៥​ដំនាក់​ និង​មាន​កំពស់​២០ម៉ែត្រ​ប៉ុន្តែ​ជា​អកុសល​ប្រាសាទ​តាកែវ​មួយ​នេះ​មិន​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​នោះ​ទេ។

[កែប្រែ] ​ស្រះស្រង់

ស្រះ​ស្រង់​គឺ​ជា ​ស្រះ​មួយ​ដែលសាង​សង់​សំរាប់​ព្រះ​រាជា​ និង​មាន​ទីតាំង​នៅ​ទល់​មុខ​ខ្លោង​ទ្វារ​ខាង​កើត​នៃ​ប្រាសាទ​បន្ទាយ​ក្តី​។ បើ​តាម​ដឹង ស្រះ​នេះ​​គឺ​ជា​កន្លែង​សំរាប់​ព្រះ​រាជា​ស្រង់​ទឹក។

[កែប្រែ] ប្រាសាទ​បាពួន

ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ព្រះ​បាទ​ឧទយា​ទិត្យវរ្ម័ន​​ទី២​ និង​ជា​ស្ថាបត្យកម្ម​ដែល​​ទ្រុឌ​ទ្រោម​ជាង​គេ​ក្នុង​ចំនោម​ប្រាសាទ​នៅ​បរិវេណ​អង្គរ។ វា​គឺ​ជា​ប្រាសាទ​ដែល​បង្ហាញ​ពី​ភាព​ដ៏​សម្បើម​អស្ចារ្យ​មួយ​ក្នុង​ចំនោម​ប្រាសាទ​ចាស់ៗ​ដែល​នៅ​សេស​សល់។​ ប្រាសាទ​ភ្នំ​មួយ​នេះ​គឺ​សាង​សង់​ឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ តែ​​ចំពោះ​រូប​ចំលាក់​ជាច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​បង្ហាញ​ពីហេតុ​ការណ៍​ចម្បាំង​របស់​ព្រះ​វិស្ណុ។​ ហើយ​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​កំពុង​ស្ថាបនា​អោយ​ដូច​ដើម​ឡើង​វិញ​ផង​ដែរ។

[កែប្រែ] ប្រាសាទប្រែរូប

ប្រាសាទ​នេះ​សាង​សង់​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១០​ដោយ​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២។ នៅ​ក្នុង​ការ​ស្ថាបនា​នេះ​យើង​អាច​ឃើញ​បន្ទប់​ធំ​វែងៗ ដែល​ជា​បន្ទប់​យ៉ាង​សាមញ្ញ​បំផុត​ជាមួយ​នឹង​ច្រក​ចូល​តូចៗ​បន្តបន្ទាប់​ជា​ច្រើន។ ប្រែរូប​គឺ​មាន​ន័យ​ថា​ក្រលា​ខ្លួន​ហើយ​ប្រជាជន​ខ្មែរ​មាន​ជំ​នឿ​ថា​ ប្រាសាទ​នេះ​គឺ​ជា​បូជនីយដ្ឋាន​សំរាប់​បញ្ចុះ​សព។

[កែប្រែ] ប្រាសាទ​មេបុណ្យ​ខាងកើត

បាន​​សាង​សង់​ឡើង​នៅ​សតវត្ស​ទី​១០​ផង​ដែរ​ដោយ​​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២។ ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​កូន​កោះ​តូច​មួយ​នៅ​ចំ​កណ្តាល​ភាគ​ខាង​កើត​បារាយណ៍។​ ហើយ​មាន​លក្ខណៈ​ជា​ប្រាសាទ​ភ្នំ តែ​យើង​អាច​​ទៅ​កាន់​កោះ​នោះ​បាន​តែ​ដោយ​សារ​ទូក​ប៉ុណ្ណោះ។ ដោយ​យោង​ទៅ​លើ​សិលា​ចារឹក​ដែល​នៅ​ជិតៗ​នោះ យើង​អាច​សន្និដ្ឋាន​បាន​ថា​​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី​២សាង​សង់​ប្រាសាទ​នេះ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​មាតាបិតា​របស់​ព្រះ​អង្គ។

[កែប្រែ] ខេត្តសៀមរាបនៅមុនសម័យអង្គរ

អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា សេ្តចជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងមារីមារាល័យទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធម៌‌អង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌‌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ [២]

[កែប្រែ] មើលផងដែរ

[កែប្រែ] តំណភ្ជាប់ខាងក្រៅ

[កែប្រែ] ឯកសារពិគ្រោះ

  1. ប្រភពពីវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា http://www.stats.nis.gov.kh/areaname/dist_pro17.htm
  2. អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
Static Wikipedia 2008 (no images)

aa - ab - af - ak - als - am - an - ang - ar - arc - as - ast - av - ay - az - ba - bar - bat_smg - bcl - be - be_x_old - bg - bh - bi - bm - bn - bo - bpy - br - bs - bug - bxr - ca - cbk_zam - cdo - ce - ceb - ch - cho - chr - chy - co - cr - crh - cs - csb - cu - cv - cy - da - de - diq - dsb - dv - dz - ee - el - eml - en - eo - es - et - eu - ext - fa - ff - fi - fiu_vro - fj - fo - fr - frp - fur - fy - ga - gan - gd - gl - glk - gn - got - gu - gv - ha - hak - haw - he - hi - hif - ho - hr - hsb - ht - hu - hy - hz - ia - id - ie - ig - ii - ik - ilo - io - is - it - iu - ja - jbo - jv - ka - kaa - kab - kg - ki - kj - kk - kl - km - kn - ko - kr - ks - ksh - ku - kv - kw - ky - la - lad - lb - lbe - lg - li - lij - lmo - ln - lo - lt - lv - map_bms - mdf - mg - mh - mi - mk - ml - mn - mo - mr - mt - mus - my - myv - mzn - na - nah - nap - nds - nds_nl - ne - new - ng - nl - nn - no - nov - nrm - nv - ny - oc - om - or - os - pa - pag - pam - pap - pdc - pi - pih - pl - pms - ps - pt - qu - quality - rm - rmy - rn - ro - roa_rup - roa_tara - ru - rw - sa - sah - sc - scn - sco - sd - se - sg - sh - si - simple - sk - sl - sm - sn - so - sr - srn - ss - st - stq - su - sv - sw - szl - ta - te - tet - tg - th - ti - tk - tl - tlh - tn - to - tpi - tr - ts - tt - tum - tw - ty - udm - ug - uk - ur - uz - ve - vec - vi - vls - vo - wa - war - wo - wuu - xal - xh - yi - yo - za - zea - zh - zh_classical - zh_min_nan - zh_yue - zu -

Static Wikipedia 2007 (no images)

aa - ab - af - ak - als - am - an - ang - ar - arc - as - ast - av - ay - az - ba - bar - bat_smg - bcl - be - be_x_old - bg - bh - bi - bm - bn - bo - bpy - br - bs - bug - bxr - ca - cbk_zam - cdo - ce - ceb - ch - cho - chr - chy - co - cr - crh - cs - csb - cu - cv - cy - da - de - diq - dsb - dv - dz - ee - el - eml - en - eo - es - et - eu - ext - fa - ff - fi - fiu_vro - fj - fo - fr - frp - fur - fy - ga - gan - gd - gl - glk - gn - got - gu - gv - ha - hak - haw - he - hi - hif - ho - hr - hsb - ht - hu - hy - hz - ia - id - ie - ig - ii - ik - ilo - io - is - it - iu - ja - jbo - jv - ka - kaa - kab - kg - ki - kj - kk - kl - km - kn - ko - kr - ks - ksh - ku - kv - kw - ky - la - lad - lb - lbe - lg - li - lij - lmo - ln - lo - lt - lv - map_bms - mdf - mg - mh - mi - mk - ml - mn - mo - mr - mt - mus - my - myv - mzn - na - nah - nap - nds - nds_nl - ne - new - ng - nl - nn - no - nov - nrm - nv - ny - oc - om - or - os - pa - pag - pam - pap - pdc - pi - pih - pl - pms - ps - pt - qu - quality - rm - rmy - rn - ro - roa_rup - roa_tara - ru - rw - sa - sah - sc - scn - sco - sd - se - sg - sh - si - simple - sk - sl - sm - sn - so - sr - srn - ss - st - stq - su - sv - sw - szl - ta - te - tet - tg - th - ti - tk - tl - tlh - tn - to - tpi - tr - ts - tt - tum - tw - ty - udm - ug - uk - ur - uz - ve - vec - vi - vls - vo - wa - war - wo - wuu - xal - xh - yi - yo - za - zea - zh - zh_classical - zh_min_nan - zh_yue - zu -

Static Wikipedia 2006 (no images)

aa - ab - af - ak - als - am - an - ang - ar - arc - as - ast - av - ay - az - ba - bar - bat_smg - bcl - be - be_x_old - bg - bh - bi - bm - bn - bo - bpy - br - bs - bug - bxr - ca - cbk_zam - cdo - ce - ceb - ch - cho - chr - chy - co - cr - crh - cs - csb - cu - cv - cy - da - de - diq - dsb - dv - dz - ee - el - eml - eo - es - et - eu - ext - fa - ff - fi - fiu_vro - fj - fo - fr - frp - fur - fy - ga - gan - gd - gl - glk - gn - got - gu - gv - ha - hak - haw - he - hi - hif - ho - hr - hsb - ht - hu - hy - hz - ia - id - ie - ig - ii - ik - ilo - io - is - it - iu - ja - jbo - jv - ka - kaa - kab - kg - ki - kj - kk - kl - km - kn - ko - kr - ks - ksh - ku - kv - kw - ky - la - lad - lb - lbe - lg - li - lij - lmo - ln - lo - lt - lv - map_bms - mdf - mg - mh - mi - mk - ml - mn - mo - mr - mt - mus - my - myv - mzn - na - nah - nap - nds - nds_nl - ne - new - ng - nl - nn - no - nov - nrm - nv - ny - oc - om - or - os - pa - pag - pam - pap - pdc - pi - pih - pl - pms - ps - pt - qu - quality - rm - rmy - rn - ro - roa_rup - roa_tara - ru - rw - sa - sah - sc - scn - sco - sd - se - sg - sh - si - simple - sk - sl - sm - sn - so - sr - srn - ss - st - stq - su - sv - sw - szl - ta - te - tet - tg - th - ti - tk - tl - tlh - tn - to - tpi - tr - ts - tt - tum - tw - ty - udm - ug - uk - ur - uz - ve - vec - vi - vls - vo - wa - war - wo - wuu - xal - xh - yi - yo - za - zea - zh - zh_classical - zh_min_nan - zh_yue - zu -

Sub-domains

CDRoms - Magnatune - Librivox - Liber Liber - Encyclopaedia Britannica - Project Gutenberg - Wikipedia 2008 - Wikipedia 2007 - Wikipedia 2006 -

Other Domains

https://www.classicistranieri.it - https://www.ebooksgratis.com - https://www.gutenbergaustralia.com - https://www.englishwikipedia.com - https://www.wikipediazim.com - https://www.wikisourcezim.com - https://www.projectgutenberg.net - https://www.projectgutenberg.es - https://www.radioascolto.com - https://www.debitoformtivo.it - https://www.wikipediaforschools.org - https://www.projectgutenbergzim.com